ឯកឧត្ដម ម៉ែន សាម៉ន ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ

ខេត្ត​ព្រៃវែង៖ ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង មានប្រសាសន៍ ជម្រុញឲ្យមន្ទីរព័ត៌មាន និងអ្នកសាព័ត៌មានទាំងអស់ក្នុងខេត្តព្រៃវែងត្រូវចូលរួមទប់ស្កាត់ការចែកចាយ ការផ្សព្វផ្សាយ ឬការផលិតព័ត៌មាន ក្លែងក្លាយ ដែលធ្វើឲ្យបះពាល់សង្គមជាតិ ការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋ។ ដែលការលើកឡើងបែបនេះគឺក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តព្រៃវែង។ ក្នុងនោះដែរក៏ការអញ្ជើញចូលរួមពី លោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏មានប្រសាសន៍បន្តទៀតថា ការចូលរួមទប់ស្កាត់ ការផ្សព្វផ្សាយ ការផលិតព័ត៌មានក្លែងក្លាយ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់ភាពមិនប្រក្រតី ក៏ដូចជាការបង្ហាញនូវព័ត៌មានដែលមិនពិតប្រាកដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មានការវឹកវរ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងន់ធ្ងរដល់ប្រទេសជាតិ Read more

កាស៊ីណូ៦៧ បើកដៃឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ គគ្រឹកគគ្រេងនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ ថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ល្បែងជល់មាន់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទដើម្បីសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេស កំពុងបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសង ក្នុងកាសុីណូ ឡើយ ។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅភូមិស្រម៉ឃុំសំរោងស្រុកចន្ទ្រា។ ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់មានការណ៍ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧ គេបើកបញ្ជល់មាន់ ហើយឲ្យខ្មែរចូលលេងដោយសេរីព្រួយបារម្ភៈពេលប្តីនិងកូនៗពួកគាត់ចាញ់ល្បែង ត្រឡប់មកវិញបង្កអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់ជីវភាពគ្រួសារ អសន្តិសុខ មានចោរលួចចោរប្លន់ ។ បើតាមសមត្ថកិច្ចនគបាលស្រុកចន្ទ្រា (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់អ្នកសារព័ត៌មានយើងថា ការស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វាតំបន់ព្រំដែនសំរោង ស្ថិតនៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្រ្ទា ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយ ដោយអនុវត្តតាមបទបញ្ជាពីរាជរដ្ឋភិបាល បិទបាន១រយៈ ស្រាប់តែលោកបានទទួលព័ត៌មានពីអាជ្ញាធរ Read more

Breaking៖ លោកផ្កាយ១ កែវ ជា ប្រកាសប្ដឹង”ដើមរាំង”និងទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីជនជាតិវៀតណាមក្នុងម្នាក់ៗ ចំនួន២ម៉ឺនដុងប្រាកដមែន!

(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍តាមប្រព័ន្ធTelegram នៅថ្ងៃ០៩.១១.២០២៥ លោកឧត្ដមសេនីយ៍ត្រី កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានទទួលស្គាល់ថា រូបលោកនិងមន្ត្រីក្រោមឱវាទ ពិតជាបានយកលុយពីកម្មករជនជាតិវៀតណាម ដែលធ្វើដំណើរចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន២០.០០០ដុងលុយវៀតណាម ប្រាកដមែន..!!។ដោយលោក កែវ ជា បញ្ជាក់ថា លុយគេឱ្យហើយ បើយើងមិនយកមានតែមនុស្សឆ្កួត…!!។ បើតាមលោក កែវ ជា លុយដែលលោក ទទួលយកពីកម្មករវៀតណាម ជាថ្នូរនឹងការត្រួតពិនិត្យបំពេញឯកសារ ដែលពួកគេចេញចូលទៅមក បម្រើការងារជាប្រចាំតាមបណ្ដា(បេន)ស្រូវនានា ក្នុងដីខាងខ្មែរ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ស្របពេលដែលលោក កែវ ជា និយាយថា (បេន)ស្រូវមានចំនួន៧កន្លែង អញ្ចឹងតម្រូវការពលកម្ម នៃកម្មករវៀតណាម ក្នុង១ថ្ងៃៗ រាប់រយនាក់ឯណោះ.!!។ ក្រៅពីប្រកាសទទួលស្គាល់រឿង Read more

ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត

(បន្ទាយមានជ័យ)៖ បន្ទាប់ពីស្ងប់ស្ងាត់៣យប់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត។ កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ បុគ្គលថៃ ជ្រុលនិយម បើកដៃដោយកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់រួចម្តងមកហើយ។ បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃ ពួកគេបានផ្អាកការចាក់សំឡេងរំខាននេះចំនួន៣យប់មកហើយ។ នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ ការចាក់សំឡេងរំខានពេលនេះ គេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ Read more

មន្ត្រីប៉េអិម ដែលដកកាំភ្លើ.ង ខ្លី ក្នុងហេតុការណ៍ ដេញតាមរថយន្តដឹកទំនិញ ត្រូវថ្នាក់លើហៅទៅសួរនាំ

ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានដូចខាងក្រោម៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ Read more

រឿងតូចតាចសោះ បែរជា បង្ករអោយ ក្លាយជារឿងធំ

(កណ្ដាល)៖ ម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានយកកាំភ្លើងខ្លីវាយឡានមន្រ្តីយោធាម្នាក់បណ្ដាលឲ្យបែកកញ្ចក់ និងស្ដុបទាំងសងខាង ព្រោះខឹងចតមុខផ្ទះពិបាកចេញចូល។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅមុខដេប៉ូប្រេងតេលាឈ្មោះ ហែម ឡុងសុភ័ក្ដ្រ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ដើមបណ្តឹងឈ្មោះ ប៉ូ ផានិត អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្នោ ឃុំជៃកំពត ស្រុកព្រះស្តេច ខេត្តព្រែវែង ខណៈម្ចាស់ដេប៉ូប្រេងដែលរងការចោទប្រកាន់ឈ្មោះ ហែម ឡុងសុភ័ក្ដ្រ អាយុ៤៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុនពេលកើតហេតុ ឈ្មោះ ប៉ូ ផានិត បានបើករថយន្តរបស់ខ្លួនចេញពីកន្លែងជួសជុលរថយន្តមួយកន្លែង ក្នុងគោលបំណងមកលេងផ្ទះបងប្អូនរស់នៅភូមិដើមមៀន Read more

ពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

នៅវេលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ – សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។ ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) Read more

ក្រុម រថយន្តធុនយក្ស Logo 785 កំពុងដឹកទំនិញ បំផ្លាញផ្លូវ សង្ស័យជាទំនិញ គេចពន្ធ នៅ ស្រុកចន្រ្ទា

ខេត្តស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅច្រករបៀងចំការម្ទេសឃុំទួលស្ដីស្រុកចន្ទ្រាខេត្តស្វាយរៀង ដោយផ្ទេរដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួន០២នៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រករបៀងចម្ការម្ទេស ត្រៀមផ្ទេរទៅរថយន្តវៀតណាមឆ្លងដែនមកដឹកឆ្លងដែនទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមករំខាន ឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៤ខែសីហាឆ្នាំ២០២៥នៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រករបៀងចំការម្ទេសស្ថិតនៅឃុំទួលស្ដី ស្រុកចន្ទ្រា។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំដូនទៃ ឃុំទួលស្ដី ស្រុកចន្រ្ទាបានឲ្យដឹងថា មានរថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿងនិង រថយន្តមួយចំនួនដឹកស្ករស រថយន្តខ្លះទៀតទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្តិ៍ច្រករបៀងព្រំដែនចំការម្ទេសក្នុងមួយថ្ងៃៗ ចាប់ពី០៥ទៅ០៦គ្រឿង សង្ស័យជាទំនិញគេចពន្ធមិនអាចដឹងថាជាទំនិញអ្វី ។ តាមប្រជាពលរដ្ឋ បានឲ្យដឹងថាឡានដឹកទំនិញចំណុះ៤៥តោនទៅ៥០តោន និងមានពាក់ស្លាកលេខ កំពង់ចាម3A 8739 កំពង់ចាម4A 0496 កំពង់ចាម4A 0836 និង មានលោហ្គោ785 Kដឹកជញ្ជូន2025។ បន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័សណ្តោងរ៉ឺម៉កមកផ្ទេរដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ឮស្នូសម្លេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាចរហូតដល់យប់កណ្តាលអាធ្រាតដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ ។ ដូច្នេះសូមលោកអភិបាលខេត្តស្វាយរៀងមេត្តាមានចំណាត់ការទប់ស្កាត់ ម្យ៉ាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃហើយ បង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ទាក់ទិនករណីនេះដែរអង្គភាពយើងមិនអាចរកការបំភ្លឺ Read more

តើអ្នកណា ថ្លើមធំម្ល៉េះ បើកដៃឲ្យក្រុមឈ្មួញ នាំ សាច់មាន់ និង ប្រហិត សម្រុកចេញពីថៃ ចូលកម្ពុជា តាមច្រកមួយកន្លែងក្នុង ភូមិអូរបីជាន់

បន្ទាយមានជ័យ÷ នគរបាលប៉ុស្តិ៍អូរបីជាន់ នៃ វរសេនាតូចការពារព្រំដែនគោក ៩១១ បាន បង្រ្កាបក្រុមឈ្មួញ នាំសាច់ មាន់ សាច់ជ្រូក ប្រហិត បានជាបន្តបន្ទាប់ ដែលក្រុមឈ្មួញទាំងនេះ បានលួចនាំចេញពីប្រទេសថៃ ចូលមកកម្ពុជា ទាំងយប់ ទាំងថ្ងៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅមានភាពតានតឹង ដោយការឈ្លានពានពីសំណាក់ចោរសៀម មកលើទឹកកម្ពុជា ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជារឲ្យបិទការនាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូល កម្ពុជា ទាំងស្រុង តែបែរជានៅតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេស ច្រករបៀងក្នុងភូមិអូរបីជាន់ នៅតែសង្កេតឃើញថា មានក្រុមឈ្មួញ បន្តលួចនាំចេញ សាច់មាន់ Read more

ឃា.ត់ខ្លួនក្រុម ឆបោ..ក លួងលោមភ្ញៀវទេសចរឱ្យទិញឱសថរុក្ខជាតិ

ខេត្តសៀមរាប ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះដល់ទីតាំងហាងឱសថធម្មជាតិថៃ ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ០៤នាក់ រួមទាំងវត្ថុតាងមួយចំនួនបញ្ជូនមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។១-ឈ្មោះ ARIF MUHAMMAD ភេទប្រុស Read more